ដែនកម្ពុជា
A.ខ្ញុំបាទសុំថ្លែង រៀបរាប់លេងៗ រាជធានីខេត្ដ
ក្រុងកម្ពុជា អត្ថបទសង្ខេប ទាំងម្ភៃបួនខេត្ដ
រាជធានីមួយ។
B.នៅក្រុងភ្នំពេញ វត្ដភ្នំដូនពេញ ប្រវត្ដិលើកស្ទួយ
ជាបេះដូងជាតិ ល្អគន់លេខមួយ វាំងស្ដេចជាត្រួច
មជ្ឈសេដ្ឋកិច្ច។
C.ឯខេត្ដសៀមរាប អង្គរមិនទាប បែរភក្រ្ដទៅលិច
ឈរខ្ពស់លលៃ ព្រហ្មញញឹមតិចៗ ញញឹមរំលេច
បង្អួតវប្បធម៌។
D.ខេត្ដព្រះសីហនុ ឆ្នេរច្រើនពហុ ភ្ញៀវលេងកុះករ
ក្បាលឆាយឈើទាល កោះឆ្នេរបវរ ឆ្នេរខ្សាច់សល្អ
រមណីសោភា។
E. ខេត្ដព្រះវិហារ សាសន៍ខ្មែរការពារ ប្រសាទព្រះវិហារ
បេតិកភ័ណ្ឌ ជនជាតិកម្ពុជា មូលមីម្នីម្នារ
គ្នីគ្នារក្សា។
F. ខេត្ដកំពង់ធំ ល្បាញល្បីថាភ្នំ សន្ទុកអស្ចារ្យ
ស្ទឹងសែនព្រៃគុក ព្រៃប្រស់សង្ហារ សណ្ដាន់ត្រាំខ្លា
ស្រុកស្ទោងបារាយណ៍
G. មណ្ឌលគីរី ដាក់ឈ្មោះឲ្យស៊ី ដែនភ្នំរាយប៉ាយ
ជ្រោះសែនមនោរម្យ ទេសចរក្អះក្អាយ ប៊ូស្រាសប្បាយ
ដែនដីធម្មជាតិ។
H. ខេត្ដកែបមាឌល្អិត ប៉ុន្ដែធាតុពិត សំបូរធនធាន
ប្រជុំដោយកោះ កោះតូចអឹមអៀន ទេសចរឥតវៀង
មាត់ឆ្នេរនិងកោះ។
I. ប៉ៃលិនត្បូងច្នៃ រ៉ែច្រើនពេកក្រៃ ភ្នំយ៉ាតល្អស្រស់
កណ្ដៀងទន្ទឹម ជីកកាយមិនអស់ ដែនដីល្បីឈ្មោះ
ឯនាយជាយដែន។
J. កំពតបងអើយ បូកគោអ្នកឆ្លើយ ពាក្យពិតមែនទែន
ប្រៀបបានឋានសួគ៌ អ្នកផងច្រណែន ទឹកឈូបងសែន
នឹកអនុស្សា។
K. រីខេត្ដកណ្ដាល ប្រៀបចក្រវាឡ ព័ទ្ធរាជធានី
តាខ្មៅភ្នំស្អាង ទន្លេទាំងពីរ ហូរកាត់ពសុធា
បាសាក់មេគង្គ។
L. ស្ទឹងត្រែងសៀមប៉ាង សៀមបូកសេសាន ទន្លេសេកុង
ថាឡាបរិវ៉ាត់ ព្រះគោគង់វង្ស បាដើមបាប៉ុង
ក្នុងក្រុងស្ទឹងត្រែង។
M. ដែនកំពង់ចាម ភ្នំប្រុសរត់តាម ភ្នំស្រីឥតបែរ
បាធាយព្រៃឈរ ក្រូចឆ្មាតំបែ សំបូរសុទ្ធតែ
ស្រីស្រស់គំនរ។
N. ពោធិ៍សាត់បាកាន កណ្ដៀងក្រវាញ់ វាលវែងក្រគរ
អ្នកតាឃ្លាំងមឿង វីរៈបវរ សល់ឈ្មោះស្មោះសរ
កាន់សំពៅមាស។
O. ព្រៃវែងបាភ្នំ ពារាំងស្រុកខ្ញុំ នឹកកំចាយមារ
កំពង់ត្របែក ព្រះស្ដេចនឹកនា ស្រុកក្រុងនឹកគ្នា
មេសាងពាមជរ។
P.កោះកុងកោងកាង តាតៃថ្មបាំង គីរីសាគរ
មណ្ឌលសីមា បូទមសាគរ រីករាយសាទរ
ខេមរភូមិន្ទ។
Q.ក្រុងបាត់ដំបង សង្កែសារសង ឯកភ្នំសុបិន្ដ
បាណន់ភ្នំព្រឹក នឹកព្រែកនរិន្ទ ថ្មគោលបរវេល
សល់មោងឬស្សី។
R.សាមគ្គីមានជ័យ កំពង់ឆ្នាំងស្ដី សួររកស្ទឹងថ្មី
ទឹកផុសបរិបូរណ៍ ជំទាវបុត្រី ស្វាយជ្រំពាំងបី
ស្រុករលាប្អៀរ។
S.តាកែវដូនកែវ ពាំងចកថ្មកែវ និងទំពាំទ្រា
សំរោងត្រាំកក់ រូងកុកតារៀ ទួលទ្រាព្រៃខ្លា
ស្រុកព្រៃកប្បាស។
T.ឧត្ដរមានជ័យ កោះថ្មីថ្នល់ថ្មី សំរោងគោកកប្បាស
បន្ទាយអំពិល បេងអំពិលចាស់ អន្លង់វែងពោធិ៍ចាស់
ចុងកាល់បន្ទាយចាស់។
U.បន្ទាយមានជ័យ មង្គលបុរី ភ្្នំស្រុកគោកចារ
ព្រះនេត្រព្រះ ប៉ោយប៉ែតអស្ចារ្យ ថ្មពួកសេរីការ
សេរីសោភណ្ឌ។
To be continue…