ខេត្តព្រះវិហារ
ខេត្តព្រះវិហារ ជាខេត្តមួយនៅភាគខាងជើងប្រទេស
កម្ពុជា។ ខេត្តព្រះវិហារមានទីរួមខេត្តនៅ ភ្នំត្បែងមានជ័យ។ ខេត្តព្រះវិហារត្រូវបានដាក់ឈ្មោះតាម
ប្រាសាទព្រះវិហារ។
គ្រប់គ្រងរដ្ឋបាល
ខេត្តព្រះវិហារត្រូវចែកជា
៧ស្រុក និង ១ ក្រុង ក្នុងនោះមាន
៤៨ឃុំ និង ១ សង្កាត់។
ទីតាំងភូមិសាស្ត្រ
ខេត្ត
ព្រះវិហារស្ថិតនៅក្នុងភូមិសាស្រ្តឧត្តរនៃព្រះរាជាណាចក្រកម្ពុជា
នៅឆ្ងាយពីរាជធានីភ្នំពេញចំងាយ៣២០គម,
ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ
ភូមិសាស្ត្រដែលមានភាពទូលាយ
សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ
និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។
ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ
ប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង
ខេត្តសៀមរាប និង
ឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង
ខេត្តស្ទឹងត្រែង។
ខេត្តព្រះវិហារមានផ្ទៃដីសរុប ១៤.០៣១ គ.ម២ (???)
ក្នុងនោះផ្ទៃដីបង្ករបង្កើនផលមានចំនួន ២០.០០០ហិចតា។
ខេត្តចែកចេញជាំ៧ស្រុករួមមាន៤៩ឃុំដែលមានភូមិសរុប២០៨ភូមិ។
ប្រជាពលរដ្ឋនៅខេត្តព្រះវិហារភាគច្រើនជាជនជាតិខ្មែរនិងមានជន
ជាតិភាគតិច កួយ មានប្រមាណ២០% មានរបរធ្វើស្រែ ចំការ រកជ័រ
រកវល្លិ៍ លក់ដូរ និងនេសាទត្រីបន្តិចបន្តួច។
ការងារធ្វើស្រែចំការពុំសូវទទួលបានទិន្នផលខ្ពស់ឡើយ
ព្រោះដោយបងប្អូនធ្វើតាមរបៀបអភិរក្សនិយម គឺធ្វើស្រែប្រវាសមេឃ។
តំបន់ទេសចរណ៍
ខេត្ត
ព្រះវិហារជាខេត្តមួយសំបូរទៅដោយផលិតផលទេសចរណ៍ច្រើនជាងគេសំរាប់
អភិវឌ្ឍ ដើម្បីទាក់ទាញទេសចរណ៍ឱយមានការចាប់អារម្មណ៍
និងមកកំសាន្ត។
ប៉ុន្តែមានចំនុចលំបាកជាច្រើនដែលធ្វើឱយវិស័យទេសចរណ៍មានការ
ធ្លាក់ចុះនិងរាំងស្ទះដល់ការអភិវឌ្ឍនោះគឺគ្មានមធ្យោបាយគ្រប់
គ្រាន់សំរាប់ធ្វើការផ្សព្វផ្សាយលើឆាកអន្តរជាតិឱយទូលំទូលាយ
ប៉ុន្តែប្រាសាទព្រះវិហារវិញក៏បានបើកឱយភ្ញៀវជាតិ
អន្តរជាតិចូលទស្សនាយ៉ាងច្រើនកុះករ។ នាពេលបច្ចុប្បន្ន
ខេត្តព្រះវិហារមានសន្តិសុខល្អគ្រប់គ្រាន់សម្រាប់ឱយភ្ញៀវទេសចរណ៍
មកទស្សនា។
ប្រាសាទ
ព្រះវិហារមានទីតាំងនៅភូមស្វាយជ្រុំ ឃុំកន្ទួត
ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរែក ជាប់ព្រំប្រទល់ប្រទេសថៃ។
ភ្នំនេះមានកំពស់៧៤០ម ធៀបកំពស់ទឹកសមុទ្រ។
ដោយមានផ្ទៃក្រលា៨០០ម៤០០ម
ចំនោតខ្លាំងពីទឹកដីកម្ពុជានិងរាងទេរទៅរកទឹកដីប្រទេសថៃ
ប្រាសាទព្រះវិហារមានចំងាយផ្លូវ៤០៥គមពីភ្នំពេញនិង១០៨គមពីទីរួម
ខេត្តព្រះវិហារ។
ប្រាសាទបាកាន ឬព្រះខ័ន
មានទីតាំង
ស្ថិតនៅភូមិតាសែងឃុំរណសិរ្ស ស្រុកសង្គមថ្មី
នៅជិតព្រំប្រទល់ខេត្តកំពង់ធំនិងសៀមរាប
ស្ថិតនៅភាគនិរតីចំងាយចំនួន១០៥គម ពីទីរួមខេត្ត។
ប្រាសាទបាកានមានក្បូរក្បាច់រចនាប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្ត
ដែរតែកសាងមុនពេលលើករាជធានីទៅអង្គរវត្ត។
ប្រាសាទបាកានមានឈ្មោះដើមហៅថាជ័យស្រីប្រាសាទនេះកសាងដោយព្រះបាទ
សុរិយវរ្ម័នទី១ (គស១០០២, មិនច្បាស់លាស)
លើបូជនីយដ្ឋានចាស់របស់ព្រះបាទយសោវរ្ម័នទី១
និងមានបន្ថែមរចនាបថមុខ៤ខ្លះដោយព្រះបាទជ័យវរ្ម័នទី៧មុនពេល
ឡើងគ្រងរាជនៅអង្គរ
(គស១១៨១)ដែលព្រះអង្គបានកសាងប្រាសាទនេះដើម្បីតំកល់អដ្ឋិធាតុ
ញាតិវង្សនិងព្រះបរមគ្រូរបស់ព្រះអង្គ។
ប្រាសាទកោះកេរ្តិ៍
មាន
ទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ ស្រុកគូលែន
ស្ថិតនៅជិតព្រំប្រទល់ខេត្តសៀមរាប មានចម្ងាយ៧២គម ពីទីរួមខេត្ត។
ក្រុមប្រាសាទកោះកេរ្តិ៍មានប្រាសាទព័ទ្ធជុំវិញចំនួន៣៨ប្រាសាទដែល
មានចំងាយពីប្រាសាទមួយទៅប្រាសាទមួយពី២ទៅ៥គម។
ប្រាសាទកោះកេរ្តិ៍កសាង(៩២១៩៤២)
ដោយព្រះបាទជ័យវរ្ម័នទី៤ប្រាសាទនេះស្ថិតនៅ៨០គមនៃទិសឥសានអង្គរ
ធំ។ ប្រាសាទនេះមានលក្ខណៈជាប្រាសាទភ្នំមាន៧ថ្នាក់កំពស់៣៥ម។
ប្រាសាទក្រពុំឈូក
ប្រាសាទក្រពុំឈូកមានចំងាយ៤០គមពីទីរួមខេត្តស្ថិតនៅឃុំរំដោះស្រុករវៀង។
ប្រាសាទអ្នកបួស
ប្រាសាទខ្លា
ប្រាសាទភ្នំព្រលាន
ប្រាសាទ នេះមានចំងាយពី ទីរួមខេត្ត ២២ គីឡូម៉ែត្រ សង់លើកំពូលភ្នំព្រះលាន
សេដ្ឋកិច្ច
ផ្សារ៖
កំពង់ប្រណាក់ គូលែន ភ្នំដែក រវៀង រ៉ាម្ម៉ស្រឯម ស្រយ៉ង់ ស្រឯម
តំណភ្ជាប់ក្រៅ
ឯកសារយោង
អត្ថបទផ្សេងទៀត
0 comments:
Post a Comment