តាមការសិក្សាថ្មីមួយដែលបានចេញផ្សាយនៅក្នុងកម្មវិធីព័ត៌មានខ្លីៗស្តីអំពីចរិកមនុស្ស និងចិត្តសាស្ត្របានឲដឹងថា បើប្រៀបធៀបមនុស្សស្រីដែលស្លៀកពាក់ពណ៌បៃតង ឬពណ៌ស និងមនុស្សស្រីដែលស្លៀកពាក់ពណ៌ក្រហម ត្រូវបានគេសង្កេតឃើញថាមនុស្សស្រីស្លៀកពាក់ក្រហមមានចំណាប់អារម្មណ៏លើផ្លូវភេទច្រើនជាងគេ។
ប្រសិនបើមនុស្សស្រីដែលស្លៀកពាក់ក្រហមឆ្អិនឆ្អៅ និងមានស្នេហា មនុស្សស្រីនោះជាមនុស្សដែលចូលចិត្តការពារគូស្នេហ៏ខ្លួនឯងខ្លាំងជាងគេ។ អ្នកវិទ្យាសាស្ត្រនិយាយថា មិនថាការស្លៀកពាក់ក្រហមរឹប ឬលាបក្រែមក្រហមទេ បុរសៗនឹងគិតថា ច្រើនតែមនុស្សស្រីមានចំណង់តណ្ហាផ្លូវភេទ និងចង់ក្បែរនៅស្និតនឹងបុរស។
ផ្នែកជីវសាស្ត្របានបង្ហាញថា៖ ការផាត់មុខ និងបញ្ចេញដើមទ្រូងជាការឆ្លើយតបទៅនឹងអារម្មណ៏សម្រើបផ្លូវភេទ។ តាមការសិក្សាបានរកឃើញថា ស្បែកមនុស្សស្រីប្រែក្លាយជាពណ៌ក្រហមព្រឿងៗ នៅពាក់កណ្តាលនៃវដ្តរដូវរបស់នាង នៅពេលដែលនាងអាចមានគភ៌៕
0 comments:
Post a Comment